Wednesday, October 9, 2019

តើអ្វីទៅជាសំណាងនៃជីវិត ?



សេដ្ធីម្នាក់​មើលពីបង្អូច បានឃើញអ្នករើសសំរាមម្នាក់កំពុងរកសំរាមដើម្បីយកទៅលក់ គាត់ក៏បាននិយាយចំពោះខ្លួនឯងថា ខ្ញុំមានសំណាងមែនតែនដែលកើតមកមានទ្រព្យសម្បត្តិ
Related image
តើអ្វីទៅជាសំណាងនៃជីវិត ?



អ្នករើសសំរាមបា​នមើលទៅជិតៗខ្លួន ក៏ឃើញមនុស្សគ្មានសម្លៀកបំពាក់ម្នាក់នៅក្បែងផ្លូវ គាត់ក៏បាននិយាយចំពោះខ្លួនឯងថា...​​​​​ សំណាងហើយដែលខ្ញុំមិនឆ្កួត
Image result for old man pick up a trash

មនុស្សឆ្កួតមើលទៅឡានពេទ្យកំពុងដឹងអ្នកជំងឺទៅមន្ទីពេទ្យ….. គាត់ក៏និយាយចំពោះខ្លួនឯងថា ខ្ញុំមានសំណាងណាស់ដែលខ្ញុំមិនឈឺ Related image
ពេលអ្នកជំងឺបានទៅដល់មន្ទីពេទ្យ ក៏ឃើញពេទ្យសែងសាកសព​ទៅសាលដាក់សព……. គាត់ក៏និយាយចំពោះខ្លួនឯងថា…. គាត់មានសំណាងណាស់ដែលមិនស្លាប់Related image
មានតែមនុស្សស្លាប់តែប៉ុនណ្ណោះដែលមិនមានសំណាង
ហេតុអ្វីយើងមិនឃើញសំណាងរបស់ខ្លួនឯង កំពុងមាននៅពេលនេះ ដែរជាកាដូដ៏ស្រស់ស្អាតបំផុតរបស់ជីវិតយើង !!!Related image
អ្នកប្រហែលជាយល់កាន់តែច្បាស់ប្រសិនជាអ្នកបានស្ថិតនៅក្នុងស្ថានការទាំង 3 នេះ
-       -  មន្ទីពេទ្យ
-       -  គុក
-       -   ផ្នូរ
នៅក្នុងមន្ទីពេទ្យអ្នកនឹងយល់ថា…. គ្មានអ្វី ល្អជាង ដែលយើងមាន សុខភាពល្អនោះទេ
នៅក្នុងគុកអ្នកនឹងឃើញថា សេរីភាព ជារឿងដែលមានតម្លៃ​បំផុត
នៅកន្លែងផ្នូរ អ្នកនឹងយល់កាន់តែច្បាស់ថា ជីវិតមិនមានតម្លៃទាល់តែសោះ….. កំរាល់ដីដែលយើងដើរនៅថ្ងៃនេះ អាចនឺងក្លាយជាតំបូលផ្ទះយើងថ្ងៃស្អែកក៏ថាបាន
រឿងដែលគួរអោយសោកសៅបំផុត គឺ…….. “យើងគ្រប់គ្នាមកដោយខ្លួនទទេ ហើយចាកចេញពីពិភពលោកនេះដោយខ្លួនទទេដូចគ្នា
សូមអោយយើងបន្ទាបខ្លួន និងអរគុណសំណាងដែលយើងមាន ជារៀងរាល់ថ្ងៃ
សំណាងគឺកើតឡើងពីការសាង អ្នកដែលមានក្តីសុខគឺជា….. “ អ្នកដែលមានសំណាងបំផុត
បើយើងជាមនុស្សមិនមានសំណាង លុះត្រាតែបេះដូងយើងឈប់ដើរដូចគ្នា !!!